លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានអាជ្ញាធរជាតិអប្សរា ចូលគោរពវិញ្ញាណក្ខន្ធលោកតា វណ្ណ មូលីវណ្ណ


ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទជាច្រើនរូបបានចូលគោរពវិញ្ញាណក្ខន្ធ បំពាក់ផ្កាកម្រង និងជូនសាររំលែកទុក្ខចំពោះក្រុមគ្រួសារនៃសពលោកតា វណ្ណ មូលីវណ្ណ បិតាស្ថាបត្យករខ្មែរ និងជាប្រធានទី១នៃអាជ្ញាធរជាតិអប្សរា។
ពិធីគោរពវិញ្ញាណក្ខន្ធនេះធ្វើឡើងនៅគេហដ្ឋានរបស់លោកតាផ្ទាល់ ដែលស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។