ឯកឧត្តម ស្បោង សារ៉ាត ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៥៨៥នាក់ ដែលជាអតីតបក្សប្រឆាំង នៅខេត្តព្រៃវែង


ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង និង ប្រតិភូអមដំណើរ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសបញ្ជូលសមាជិកថ្មីករណីពិសេស មកពីបក្សប្រឆាំងទាំង៥៨៥នាក់ រួមមាន ស្រុកមេសាង ចំនួន៣១០នាក់ ស្រុកកំពង់ត្របែកចំនួន៣០នាក់ ស្រុកបាភ្នំ២១នាក់ ស្រុកពាមជរចំនួន១៣នាក់ និងស្រុកពាមរក៍ចំនួន២១១នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត បានលើកឡើងថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្ន ជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្ករអស្ថេរភាពសង្គមជាតិ។

សមាជិក-សមាជិកាទាំង៥៨៥នាក់ មកពីគណបក្សប្រឆាំងផ្សេងៗ បានឡើងធ្វើការចាប់អារម្មណ៍នៅប្ដេជ្ញាចិត្ត ក្រោយពីបានស្ដាប់នូវសេចក្តីសម្រេច ដូចខាងក្រោម៖

១៖ សូមធ្វើការប្ដេជ្ញាស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ
២៖ ប្ដេជ្ញាគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជានិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត
៣៖ ប្ដេជ្ញាចូលរួមពង្រីកពង្រឹងការសាមគ្គីភាពឲ្យបានល្អប្រសើរ
៤៖ប្ដេជ្ញាចូលរួមប្រតិបត្តិ ក្នុងកិច្ចការជួយមូលដ្ឋានតាមគោលការណ៍របស់គណបក្សពិសេសការកសាងកម្លាំងបន្ថែម ដើម្បីឆ្ពោះទៅដណ្ដើមមហាជោគជ័យដាច់ខាតក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។
៥៖ ប្ដេជ្ញាយកចិត្តទុកដាក់រាល់ប្រសាសន៍ណែនាំរបស់គណៈអធិបតីឲ្យទទួលបានជោគជ័យដាច់ខាត៕