ក្រុមគ្រូពេទ្រស្ម័គ្រចិត្ត សម្តេចភក្តី សាយ ឈុំ ចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ


ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅបរិវេណសាលាបឋមសិក្សាភូមិធំ ដែលស្ថិតនៅភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចំនួន២៧០រូប បានអញ្ជើញ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ សរុបបានចំនួន១៥២០នាក់ ក្នុងនោះមាន ពិនិត្យជម្ងឺភ្នែក ៥០០នាក់, ធ្មេញ ៣៣០នាក់, វះកាត់តូច ២១នាក់, ជម្ងឺទូទៅ និងកុមារ ៦៣៦នាក់, Echo ៣៣នាក់ និងបានប្រគល់ជូនឈើច្រត់១គូ, រទេះសម្រាប់អ្នកពិការ ចំនួន៧គ្រឿង។