កំពត៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ទេសរដ្ឋមន្ត្រី និងទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២១ សីហា ២០១៧ នៅខេត្តកំពតចំនួន៣ ៤៧៥នាក់ ដែលក្នុងនោះមានបេក្ខជនទទួលបាននិទ្ទេស A មានចំនួន២១រូប។
ក្នុងឱកាសនៃពិធីសំណេះសំណាលនោះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូនូវការខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការបង្រៀន និងកោតសរសើរដល់បេក្ខជនប្រឡងជាប់ទាំងអស់។ ជាការលើកទឹកចិត្ត ឯកឧត្តម បានផ្តល់ថវិកាជូនគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់បេក្ខជនជ័យលាភីទាំងអស់ ដោយប្រគល់ជូនម៉ូតូថ្មីម្នាក់ចំនួន០១គ្រឿង ជូនដល់បេក្ខជនទទួលបាននិទ្ទេសA ហើយទឹកប្រាក់លើកទឹកចិត្តជូនដល់បេក្ខជនទទួលបាននិទ្ទេសB C D និងE។