នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូក្រុមការងារបច្ចេកទេសនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដើម្បីត្រួតពិនិត្យលើរបាយការណ៍បច្ចេកទេសដែលក្រសួងបានធ្វើការសិក្សារួចរាល់ សម្រាប់ស្នើសុំការប្រើប្រាស់ទឹកនៅតំបន់អូរតេធិបតីក្នុងភូមិសាស្រ្តក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សូមជម្រាបថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក លោកប្រធាននាយកដ្ឋាន និងអ្នកបច្ចេកទេសនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមជាថ្នាក់ដឹកនាំ លោកប្រធាននាយកដ្ឋាន ការិយាល័យ និងមន្រ្តីជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងនៃក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូប៕