ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​​ អញ្ជេីញប្រលែងក្តាម​មេមានពង​ក្រៅ នៅស្ថានីយភ្ញាស់កូន​ និងថែបំប៉នមេក្តាមសេះ ស្ថិតនៅខេត្តកែប


នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានអញ្ជេីញប្រលែងក្តាម​មេមានពង​ក្រៅ នៅស្ថានីយភ្ញាស់កូន​ និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី​ ឃុំព្រៃធំ​ សង្កាត់កែប​ ក្រុងកែប​ ខេត្តកែប។

ក្នុងដំណេីរបេសកកម្មនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ និងឯកឧត្តមអភិបាលខេត្ត​ បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនូវធនាគារក្តាម​ និងបានប្រលែងក្តាម​មេមានពង​ក្រៅ។ ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត​ និងថែរក្សាឱ្យគង់វង្សយូរអង្វែង៕