វឌ្ឍនភាពការងារសប្ដាហ៍ទី៤ ខែកញ្ញា ឆ្នាំ២០១៧ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង


វឌ្ឍនភាពការងារសប្ដាហ៍ទី៤ ខែកញ្ញា ឆ្នាំ២០១៧ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្រេចបានលទ្ធផលដូចខាងក្រោម៖
១-ការងារថែទាំជាប្រចាំ ដោយក្រាលថ្មចាក់កៅស៊ូ (MACADAM+DBST)លើផ្លូវជាតិ ផ្លូវខេត្ត ចំនួន៧ខ្សែ ប្រវែង ១០៩.៨៩០គីឡូម៉ែត្រដោយជួសជុល តាមសំបុកមាន់ ស្នាមផត ប្រេះ សម្រេចបាន ៦២%។
២-ការងារស្ថាបនាលូបេតុងអ៊ុយ តាមបណ្ដោយផ្លូវជាតិលេខ១ ចំនួន ៤កន្លែង ប្រវែង ១.៧០០គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៥០%។
៣-ការងារជួសជុលផ្លូវខេត្តលេខ៣១៦ ដោយក្រាលថ្មចាក់កៅស៊ូ ប្រភេទ DBST ប្រវែង ៧គីឡូម៉ែត្រ ពីគ.ម០០+០០០ ដល់គ.ម០៧+០០០ សម្រេចលទ្ធផលបាន ៥១%។
៤-ការងារជួសជុលផ្លូវខេត្តលេខ៣១៤C ដោយចាក់ក្រាលគ្រួសក្រហម ប្រវែង ៧.៧២០គីឡូម៉ែត្រ ពីគ.ម០៥+២០០ ដល់គ.ម១២+៩២០ សម្រេចលទ្ធផលបាន ៤៩%៕