មន្រ្តីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលប្រពន្ធ័ធារាសាស្រ្តចំនួន ០៣ ប្រព័ន្ធ ក្នុងខេត្តស្វាយរៀង


ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ មន្រ្តីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីជំនាញរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលប្រពន្ធ័ធារាសាស្រ្តចំនួន ០៣ ប្រព័ន្ធ ក្នុងខេត្តស្វាយរៀង ដែលបានបញ្ចប់សុពលភាពការងារជាស្ថាពររួមមាន ៖
១. ស្ដារប្រឡាយមេស្វាយជ្រុំ ស្ថិតនៅឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ។
២. ជួសជុលទំនប់សណ្ដរដូនទយ ស្ថិតនៅឃុំសំឡី ស្រុកកំពង់រោទិ៍ ។
៣. ស្ដារប្រឡាយមេស្វាយតាយាន និងសាងសង់សំណង់សិល្បការ ស្ថិតនៅឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។