ឯកឧត្ដម ឃួង ស្រេង ដឹកនាំប្រជុំរៀបចំបើកផ្លូវទឹកតាមប្រឡាយបារាំង ប្រឡាយដើមស្លែង និងប្រឡាយលូប្រាំ


នារសៀល​ថ្ងៃទី​០២​ ខែ​តុលា​ ឆ្នាំ​២០១៧​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​ប្រជុំ​​រៀបចំ​បើកផ្លូវទឹកតាម​ប្រឡាយ​បារាំង​ ប្រឡាយ​ដើម​ស្លែង​ និង​ប្រឡាយ​លូ​ប្រាំ​។​
ក្រោយ​ពី​បានចុះ​ពិនិត្យ​​ឃើញ​ថា​ប្រព័ន្ធ​បង្ហូរទឹក​នៃ​ប្រឡាយ​ទាំង​នេះត្រូវ​បាន​រំលោភ​បំពាន​ ដោយ​ការ​ចាក់​លុប​ និងការដាក់លូទំហំ​តូច​ខុស​ខ្នាត​ ឯកឧត្តម​អភិបាល​បាន​ណែនាំ​ដល់​មន្រ្តី​ជំនាញ​ត្រូវ​សិក្សា​ រៀបចំ​ដាក់ប្រព័ន្ធលូជា​ថ្មី​ និង​កាយបើក​ផ្លូវ​​ទឹក​តាម​ជាក់​ស្ដែង​ អោយបាន​ធំទូលាយ​ ដើម្បី​អោយទឹកហូរ​ដោយដាក់លូបេតុងប្រអប់ថ្មី​មួយ​ខ្សែ​តាម​ប្រឡាយ​បារាំង​ដែល​មាន​ទំហំ​២,៥ម៉ែត្រ​គុណ​នឹង​៤,៨ម៉ែត្រ​ទៅ​ដល់​៦ម៉ែត្រ​ ដែល​បាន​លុប​ធ្វើ​ជាផ្លូវ​ និង​មាន​ការ​សាង​សង់​ស្ថានីយ​បូម​ទឹក​លូ៥ មួយ​កន្លែង​ក្នុង​ខណ្ឌ​មានជ័យ​ ​ដើម្បី​ធានា​មិន​អោយ​មានទឹកនៅឆ្នាំ​ក្រោយ​ ​ក្នុង​តំបន់​ខាងត្បូងនិងខាងកើត​ព្រលាន​យន្តហោះ​ ផ្លូវដួង ងៀប ផ្លូវលេខ ​២០០៤​ ​ស ឡា​ ផ្លូវ ទ្រុងមាន់ និង​ផ្លូវ ណ័រប្រ៊ីត​។