សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីកិនកំទេចចោលគ្រឿងសំអាងក្លែងក្លាយប្រមាណ ៨១តោន


នាព្រឹកថ្ងៃទី៣ តុលា ឆ្នាំ២០១៧ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីកិនកំទេចចោលគ្រឿងសំអាងក្លែងក្លាយប្រមាណ ៨១តោន ដែលមានហានិភ័យខ្ពស់ចំពោះសុខាមាលភាពអ្នក ប្រើប្រាស់ ដែលគណ:កម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការ បង្ក្រាបរយះពេល កន្លងមក។
កម្មវិធីនេះ បានរៀបចំឡើងនៅទីលានចាក់សំរាមក្នុង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕