នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣៩៤២ លានយ៉េន ស្មើរប្រមាណ៣៥លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «សាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់» ។