នៅរសៀលថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអនុប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈ កម្មការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងវេទិកាអប់រំផ្សព្វផ្សាយ ក្នុងការ អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅសាលប្រជុំសាលាខេត្ត កំពត ។
បន្ទាប់ពីឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត បានអានរបាយការណ៌ ពីស្ថានភាពទូទៅរបស់ខេត្ត និងលទ្ធផលការងារ នៃការចូលរួមអនុវត្តយុទ្ធនា ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ចាប់ពីឆមាសទី១ និង ឈានដល់ ឆមាស ទី២ រួចមក ឯកឧត្តម ទេស រដ្ឋ មន្ត្រី ចម ប្រសិទ្ធ បានអញ្ជើញមានប្រសាស ន៍បើកអង្គវេទិកា ដោយបានបញ្ជាក់ថា ៖យើងដឹងហើយថា សត្រូវធំជាងគេ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ គឺគ្រឿងញៀន ហើយបច្ចុប្បន្នអ្នកញៀនថ្នាំលើពិភពលោក បានកើនឡើងដល់ ២០០ លាននាក់ ។ ដូច្នេះបញ្ហាគ្រឿងញៀន ជាបញ្ហាសាកល ដែល យើងត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាលរបស់វា ។ ក្នុងនោះមធ្យោបាយដ៏ប្រសើរមួយគឺការអប់រំផ្សព្វផ្សាយជាមុនក្នុងចំណោមប្រជាពល រដ្ឋយើង ជាពិសេស យុវជន យុវនារី និងសិស្សានុសិស្ស កុំឲ្យមានការចង់សាកល្បង រឺជ្រុលជ្រួសជាមួយគ្រឿងញៀន ដោយគួរ ស្វែងយល់ថាគ្រឿង ញៀន មិនមែនជាឱសថសម្រាប់ជួយបំបាត់
ទុក្ខព្រួយ ជួយឲ្យរៀនពូកែ ជួយលើកកំលាំង ជួយធ្វើឲ្យសម្រស់កាន់តែស្អាតនោះទេ ។ ផ្ទុយ ទៅវិញការប្រើប្រាស់គ្រឿងញៀន នាំឲ្យខូចសុខភាព បង្កបញ្ហាដល់ក្រុមគ្រួសារ បង្កបញ្ហាដល់សង្គម ខុសច្បាប់ ខូចអនាគត និងអាចស្លាប់ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន បន្ថែមថា៖ជាមូលដ្ឋានក្នុងការអនុវត្តវិធានការ យុទ្ធនាការខាងលើ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំវេទិកានេះដើម្បីជួបជា មួយវិស័យឯកជន សំដៅប្រមូលផ្តុំឲ្យមានការ ចូលរួមសហការគាំទ្រទាំងសកម្មភាពក្នុងចលនាជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន និងពង្រឹងការស្វែងយល់បន្ថែមនិងផ្សព្វផ្សាយបន្ត ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ។ វាគ្មិនរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងជម្រាបជូន អង្គវែទិកាឯកឧត្ដម នូវប្រធានបទ ស្តីពីប្រភេទគ្រឿងញៀន បញ្ហាគ្រឿងញៀន និងសារ សម្រាប់អប់រំនិងបង្ការគ្រឿងញៀន ក្នុងគោលបំណងរួមគ្នាកាត់បន្ថយជាបណ្តើរៗ ទប់ស្កាត់ និងឈានទៅរកការលុបបំបាត់នូវរាល់ការផលិត ការចែកចាយលក់ឬការ ចែកចាយប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម។
នៅក្នុងកំឡុងពេលនៃការធ្វើបទបង្ហាញរបស់ វាគ្មិនទាំងអស់ ឯកឧត្តម បានស្នើដល់អង្គ វេទិកាទាំងអស់ មេត្តាត្រងត្រាប់ស្តាប់ និងលើកជាសំណួរ ទៅលើបញ្ហាឬចំណុច ទាំងឡាយណាដែលមានមន្ទិលសង្ស័យឬមិនច្បាស់លាស់ ក៏ដូចជាការចែករំលែក បទពិសោធន៍គ្នាទៅវិញទៅមកដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ ក្នុង ការចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ នៅពេលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ។
ខ្ញុំជឿជាក់ថា ការផ្សព្វផ្សាយថ្ងៃនេះ គឺមានសារសំខាន់ណាស់ ប៉ុន្តែក៏មិនទាន់គ្រប់គ្រាន់ដែរ ដូច្នេះ ខ្ញុំសង្ឃឹមជឿជាក់ថា មន្រ្តីនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអ្នកចូលរួមទាំងអស់ នឹងបន្តធ្វើការផ្សព្វផ្សាយ បន្ថែមទៀតក្នុងនាមជាគ្រូបង្គោល ដើម្បីឲ្យសង្គមជាតិយើងកាត់បន្ថយបានជាអតិបរមានូវការចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។
គួរបញ្ជាក់ថា៖ក្នុងឱកាសបិទអង្គវេទិកា ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៌ រំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងវិទ្យាស្ថានស្តង់ដារកម្ពុជា ឲ្យបង្កើនការយកចិត្តទុកដាក់តាមដាន និងត្រួតពិនិត្យ ឲ្យបានហ្មត់ចត់នូវសារធាតុគីមីទាំង៣២ មុខ ដែលនាំចូលបម្រើឲ្យវិស័យឧស្សាហកម្ម រឺសិប្បកម្ម ដែលក្រសួងចាត់ទុកជា សារធាតុ គីមីដែលអាចធ្វើជាគ្រឿង ផ្សំ សម្រាប់សំយោគជាសារធាតុញៀនបាន ។
ឯកឧត្ដម ចម ប្រសិទ្ធ អញ្ជើញជាអធិបតីក្នុងវេទិកាអប់រំផ្សព្វផ្សាយ ក្នុងការ អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅសាលប្រជុំសាលាខេត្ត កំពត
