នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារការងារពេលព្រឹក លើកទី៣ ជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និង អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិកសមាជិកានៃសមាសគមពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
ពិធីពិសារអាហារការងារពេលព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលស្តាប់ និងដោះស្រាយដោយផ្ទាល់អំពីបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ ព្រមទាំងសំណូមពរផ្សេងៗដើម្បីដាក់ចេញនូវវិធានការណ៍ឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍបរិយាកាសធុរកិច្ចពាណិជ្ជកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង។



