លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវបេតុងថ្មី ផ្លូវក៨ ប្រវែងសរុប ១៦០០ម៉ែត្រ ដែលជាមូលនិធិរដ្ឋបាលខេត្តព្រៃវែង


ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវបេតុងថ្មី ផ្លូវក៨ ប្រវែងសរុប ១៦០០ម៉ែត្រ ដែលជាមូលនិធិរដ្ឋបាលខេត្តព្រៃវែង ស្ថិតក្នុងភូមិឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងការចុះពិនិត្យផ្លូវបេតុងថ្មីនេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុង បានធ្វើការជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងសំណូមពរដល់បងប្អូនទាំងអស់ចូលរួមថែរក្សាផ្លូវបេតុងថ្មីនេះ ជាពិសេសសូមធ្វើដំណើរទៅណាមកណា បើកបរដោយប្រុងប្រយ័ត្នទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលក្រុង សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ និងបានជួយជ្រោមជ្រែងលើការសាងសង់ផ្លូវបេតុងថ្មីនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។

មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រីមន្ត្រីរាជការរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់ជើងទឹក លោកចៅសង្កាត់ជើងទឹក ប៉ុស្តិ៍នគរបាល និងបងប្អូនប្រជាពលរដ្ឋផងដែរ។