អភិបាលខេត្តតាកែវ រៀបចំពិធីបួងសួងសុំសេចក្ដីសុខពីលោកតាកែវ លោកយាយកែវ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលងមុខ


ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសែនព្រេនសុំសេចក្ដីសុខពីលោកតាកែវ លោកយាយកែវ ជូនដល់មន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមវត្តមាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រិក្សាខេត្ត។

នៅក្នុងឱកាសនោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ក៏បានបួងសួងដល់លោកតាកែវ លោកតាយកែវ និងគុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុ ស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង ប្រជាពលរដ្ឋក្នុង ក្រុង ស្រុកទូទាំងខេត្តតាកែវសូមមានសុខភាពល្អដើម្បី បន្តអភិវឌ្ឍន៍ភូមិ ឃុំ ស្រុក ខេត្ត ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕