ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទេយ្យទានដល់ព្រះសង្ឃ និងប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នាសាលាខេត្តស្វាយរៀង


នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញ ជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្ត ប្រគេនទេយ្យទាន និងរាប់បាតុប្រគេនព្រះសង្ឃដើម្បីសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនិងចូលមកដល់នៅថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥នេះ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការសាលាខេត្តស្វាយរៀង និងព្រះសង្ឃចូលរួមជាច្រើនអង្គ/នាក់ទៀត។