កម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិអាស៊ាននៅម៉ាឡេស៊ី


នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ នេត ធីតាវិឈុណា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិអាស៊ាន ដែលប្រារព្ធធ្វើឡើងនៅកោះ Perhentian ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសន្តិសុខនានាដែលកំពុងកើតមាននៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ ព្រមទាំងការរួមចំណែករបស់អាស៊ានក្នុងការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។