ក្រចេះ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះ និងឯកឧត្តម ហេង សុថា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈមួយ ដែលប្រារព្ធធ្វើឡើងនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
វេទិកានេះមានគោលបំណងសំខាន់ក្នុងការត្រួតពិនិត្យ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់ និងដោះស្រាយរាល់បញ្ហាប្រឈម សំណើ និងសំណូមពរនានា ដែលលើកឡើងដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
កម្មវិធីនេះមានការចូលរួមយ៉ាងផុសផុលពី ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាតំណាងក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារខេត្ត ក្រុមការងារក្រុង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរសង្កាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ មកពីសង្កាត់ក្រចេះ។ វេទិកានេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការជួបជុំគ្នា ពិភាក្សា និងស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាដែលកើតមាននៅក្នុងសហគមន៍។









