ព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រុះទឹកស្អាត ជូនប្រជាពលរដ្ឋចំនួន ១៥៧គ្រួសារ នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ លោកម៉ននី បណ្ឌិត បានធ្វើការសំណេះសំណាលសួរសុខទុក្ខ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់បងប្អូន ពូ មីង លោកយាយ លោកតាផងដែរ។
បន្ថែមពីនេះ លោក ម៉ននី បណ្ឌិត បានមានប្រសាសន៍បន្ត៖
១/ប្រទេសមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ ដោយសារតែមានការដឹកនាំ និងយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ
២/ការអភិវឌ្ឍរីកចម្រើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ភ្លើង សាលារៀន ប្រព័ន្ធលូ អំពូលសូឡា…..)នៅក្នុង ភូមិ ឃុំ សង្កាត់ ក្រុង
៣/ព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងឆ្នាំ២០២៥ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ គឺមានបងប្អូនប្រជាពលរដ្ឋចូលរួមមកលេងកំសាន្តយ៉ាងច្រើនកុះករពីទីជិតទីឆ្ងាយ ប្រមាណ២លាន៤០មុឺននាក់ជាង
៤/ផ្សព្វផ្សាយពីភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋានបន្តធ្វើដូចភ្លៀងរលឹម
៥/អត្ថប្រយោជន៍នៃការប្រើប្រាស់ធុងចម្រោះទឹក នេះបងប្អូនទទួលបានសុវត្ថិភាពក្នុងការពិសារទឹក មានអនាម័យ
៦/អត្ថប្រយោជន៍នៃការប្រើប្រាស់ចង្រ្កាន្ត គឺបងប្អូនងាយស្រួលក្នុងការយកតាមខ្លួន និងសុវត្តិភាពក្នុងការប្រើប្រាស់
ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងក្រុង មន្រ្តីរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ជើងទឹក ស្មៀន លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ ប្រជាការពារ និងប្រជាពលរដ្ឋសង្កាត់ជើងទឹក ផងដែរ។























