សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពាក់ព័ន្ធនឹងវិបត្តិនៅមីយ៉ាន់ម៉ា វិធានការពន្ធរបស់អាម៉េរិក និងការចូលជាសមាជិករបស់ទីម័រខាងកើតក្នុងសហគមន៍អាស៊ាន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ “ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមប្រព័ន្ធទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការជួយរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា វិធានការពន្ធរបស់សហរដ្ឋអាម៉េរិក និងការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើតក្នុងសហគមន៍អាស៊ាន”។