កម្ពុជា-អូស្រ្តាលី ពិភាក្សាជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធុរកិច្ចរបស់ប្រជាជននៃប្រទេសទាំងពី


នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម YIP Derek ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចំាកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងផ្លាស់ប្តូរទស្សនស៊ីជម្រៅស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងកិច្ចសហការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជា ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរបស់ប្រជាជនអូស្រ្តាលី និងកម្ពុជា ជាពិសេសផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអូស្រ្តាលីធ្វើដំណើរមកទស្សនាកម្ពុជាដែលពោរពេញដោយសក្តានុពលទេសចរណ៍ និងជាប្រទេសមានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពនយោបាយល្អ ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រជាជនអូស្រ្តាលី ឱ្យកាន់តែច្រើនឡើងថែមទៀត។