លោកជំទាវ ភឿង សកុណា រួមជាមួយឯកឧត្តម វៀង ទុយបៀនបានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាសប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជា


កាលពីរាត្រីថ្ងៃទី៤​ ខែតុលា​ ឆ្នាំ​២០១៧​ លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:​ នៃព្រះរាជាណាចក្រកម្ពុជា​ រួមជាមួយឯកឧត្តម​ វៀង​ ទុយបៀន​ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌​ ទេសចរណ៍​ និងកីឡា​ នៃសាធារណ:រដ្ឋសង្គមនិមវៀតណាម​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាសប្តាហ៍វប្បធម៌វៀតណាម​ នៅព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសខួបលើកទី៥០​ នៃទំនាក់ទំនងកាទូតនៃប្រទេសទាំងពីរ​។​ ពិធីនេះប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខ​ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ឯកឧត្តម​ លោកជំទាវ​ តំណាងទូតនានា​ មន្រ្តីរាជការ​ សិល្បករ​ សិស្សនិស្សិតប្រមាណ​ ៥០០នាក់។