កាលពីរាត្រីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម វៀង ទុយបៀន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡា នៃសាធារណ:រដ្ឋសង្គមនិមវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាសប្តាហ៍វប្បធម៌វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៥០ នៃទំនាក់ទំនងកាទូតនៃប្រទេសទាំងពីរ។ ពិធីនេះប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងទូតនានា មន្រ្តីរាជការ សិល្បករ សិស្សនិស្សិតប្រមាណ ៥០០នាក់។