ឯកឧត្តម ពេជ្រ ប៊ុនធិន អញ្ជើញ បានអនុញ្ញាតឲ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ


ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឲ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន៣៣នាក់ ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ដើម្បីធ្វើជាតំណាងរបស់យុវជន នៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្រតិភូនាវាយុវជនកម្ពុជា ឱ្យយុវជនត្រូវខិតខំពង្រឹងកិច្ចការងារទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកចំណេះដឹងផ្សេងៗ និងព្រមទាំងកោតសរសើរចំពោះសកម្មភាពទាំងឡាយរបស់ក្រុមយុវជនកម្ពុជា ដែលបានសំរេចភារកិច្ចក្នុងរយៈពេលកន្លងមកនេះ។ គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ នេះ មានរយៈពេល ៥២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។ នៅក្នុងឆ្នាំនេះ នាវាយុវជនអាស៊ីអាគ្នេយ៍ នឹងចូលចតក្នុងកំពង់ផែ នៃប្រទេសជប៉ុន កម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាទ្បេស៊ី និងត្រលប់ទៅប្រទេស់ជប៉ុនវិញ។