រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើង


ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា នៅសប្តាហ៍ក្រោយនេះតទៅ ។