កង់ចំនួន៤០០គ្រឿង ត្រូវបានប្រគលជូនសិស្សក្រីក្រ និងកុមារកំព្រាចំនួន៤០០នាក់ នៅស្រុកអូរាំងឪនិងក្រុងសួង ដែលជាអំណោយរបស់អង្គការ កូគីសៃ ប្រទេសជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៧នេះ នៅវិទ្យាល័យ ហ៊ុន សែន អូររាំងឪ ៕