ក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងបានប្រើប្រាស់គ្រឿងចក្រចុះស្តារស្មៅកំប្លោក


ភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃជាប់ៗគ្នា ពិសេសនៅយប់ថ្ងៃទី៥ ខែតុលា បរិមាណទឹកភ្លៀងមានកំរិត ៦០ មីល្លីម៉ែត្រ បានធ្វើឲ្យទឹកក្នុងអាងទឹកត្រដែត ស្ថិតក្នុងឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ហក់ឡើងលើសកំរិតតម្កល់ ដោយបានហូរលើសំណង់បង្ហៀរ និងសំណង់មួយចំនួនទៀត ។ ក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ចុះស្តារស្មៅ កំប្លោក ត្រឹប និងពពួកវារីរុក្ខជាតិផ្សេងៗទៀត ដើម្បីសម្រួលចរន្តទឹកឲ្យហូរធ្លាក់កាន់លឿនទៅផ្នែកខាងក្រោម ។