វិទ្យាស្ថានជាតិអប់រំ ៖ នាថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារសរុបមានចំនួន២២៥ មេដាយ ជូនបុគ្គលិកអប់រំបង្រៀនថ្នាក់ពីរភាសាបារាំង-ខ្មែរ ដែលមានស្នាដៃក្នុងការបំពេញការងារ កន្លងមក និងពិធីចែកសញ្ញាបត្រមធ្យមសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ ដែលសរុបមានចំនួន ៤១៨ រូប ។