ពិធីបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំបង្រៀនថ្នាក់ពីរភាសាបារាំង-ខ្មែរ និងចែកសញ្ញាបត្រមធ្យមសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ


វិទ្យាស្ថាន​ជាតិ​អប់រំ ៖ នា​ថ្ងៃ​ទី ០៦ ខែ​តុលា ឆ្នាំ​២០១៧ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ​សរុប​មាន​ចំនួន​២២៥ មេដាយ ជូន​បុគ្គលិក​អប់រំ​បង្រៀន​ថ្នាក់​ពីរ​ភាសា​បារាំង-ខ្មែរ ដែល​មាន​ស្នាដៃ​ក្នុង​ការ​បំពេញ​ការងារ កន្លងមក និង​ពិធី​ចែក​សញ្ញាបត្រ​មធ្យមសិក្សា​ថ្នាក់​ពីរ​ភាសា​បារាំង-ខ្មែរ ដែល​សរុប​មាន​ចំនួន ៤១៨ រូប ។