អនុសាខា កក្រក ក្រុងព្រៃវែង ៖ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥
លោកម៉ននី បណ្ឌិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានដឹកនាំសហការី ព្រមទាំងក្រុមកាកបាទក្រហមសង្កាត់ អ្នកស្ម័គ្រចិត្តភូមិ យុវជនកាកបាទក្រហម ចុះពិនិត្យ និងចូលរួមការសាងសង់ផ្ទះ ចំនួន ១ខ្នង ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជូនដល់គ្រួសារក្រីក្រ ចំនួន១គ្រួសារ នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោកម៉ននី បណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា ខេត្តព្រៃវែង និង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាពិសេស បងប្អូនដែលមានជីវភាពក្រីក្រដូចនេះ ធ្វើយ៉ាងណាអោយបងប្អូនមានជីវភាពល្អប្រសើរជាងមុន។