សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក លឿង តាមខ្វាង (LUƠNG TAM QUANG) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕