ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ជួបសំណេះសំណាលជាមួយតំណាងគ្រួសារបក្សនិងសាខាបក្សភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ លោក អ៊ូ ម៉ានីរ៉ាក្រុមកាងារថ្នាក់កណ្តាលនិងលោកម៉ម ឈឿម ក្រុមការងារថ្នាក់ខេត្តបានអញ្ជើញជួបសំណេះ​សំណាល​ជាមួយតំណាងគ្រួសារបក្សចំនួន៦០គ្រួសារ ដើម្បីត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសំរាប់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលទើបគ្រប់អាយុបោះឆ្នោតឆ្នាំ២០១៨ ។

លោក អ៊ូ ម៉ានីរ៉ានិងលោកម៉ម ឈឿម ក៏បានជំរុញអោយសាខាបក្សភូមិចុះធ្វើបច្ចុប្បន្នភាពសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ ក្រុមគ្រួសារ ជាពិសេសយុវជន ដែលត្រូវដល់អាយុបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខនិងជំរុញអោយអាជ្ញាធរភូមិ ត្រូវរៀបចំផែនការ សកម្មភាព ឲ្យបានច្បាស់លាស់ ដេីម្បីអភិវឌ្ឍន៍អោយបានតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ និង ​ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ដោយមិនប្រកាន់ និន្នាការយោបាយណាឡើយ។

លោកក៏បានផ្តាំផ្ញេីដល់គ្រួសារបក្សទាំងអស់ជំរុញកូនចៅដែលគ្រប់អាយុមិនទាន់បានទៅចុះឈ្មោះសូមទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នានិងរួមគ្នាថែរក្សាសន្តិភាពអោយបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕