សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់បឹងរាំង


រសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងរាំង ខណ្ឌដូនពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងទីស្នាក់ការគណបក្សសង្កាត់បឹងរាំង ចំនួនសរុប ៣០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ជាទីបំផុត ៕