ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋាន ពន្ធដារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥បានចាប់ផ្តើមចែក រំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រង ចំណូលសារពើពន្ធរបស់រដ្ឋ។ ក្រសួងរៀបចំដែនដីតាមរយៈរដ្ឋបាល រាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី នឹងចាប់ផ្តើមបញ្ចេញនូវបណ្ណកម្មសិទ្ធដែលទទួលបានការ លើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋពីថ្ងៃនេះតទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សា ការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា បញ្ហាដីធ្លីគឺជាបញ្ហារ៉ាំរ៉ៃនិងអាច បង្ក គ្រោះថ្នាក់ដល់សង្គមជាតិនាថ្ងៃខាងមុខ ប្រសិនបើយើងមិនមាន វិធានការដោះស្រាយឱ្យបានសមស្របត្រឹមត្រូវនោះទេ ។ដូច្នេះដើម្បី កាត់បន្ថយវិវាទក្នុងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ យុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយ ដែលបច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅទូទាំង ប្រទេសដោយប្រើប្រាស់កម្លាំងសរុប ។ឯកឧត្តមបន្តថា នៅសល់ ត្រឹមតែប្រមាណ ៣០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលនឹងត្រូវបញ្ចប់ ក្រៅពីនេះក៏នៅមានការចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់រដ្ឋផងដែរ ។
ក្នុងកិច្ចប្រជុំដដែល ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអម នាយក រដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ពី គាំទ្រដល់ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចំពោះការសម្រួលនីតិវិធីដើម្បីដោះស្រាយបញ្ចប់បញ្ហាក្បាល ដីជាប់ពន្ធសូន្យ ដោយត្រូវបញ្ជូនឯកសារមកខាងពន្ធដារ ដើម្បីសម្រួល បែបបទនិងផ្ទៀងផ្ទាត់ទិន្នន័យនានាជាដើម។ការធ្វើបទប្បញ្ញត្តិដើម្បី គ្រប់គ្រងបុរី គឺជាកត្តាសំខាន់ងាយស្រួលក្នុងការគ្រប់គ្រងលើការបង់ពន្ធ។ គាំទ្រចំពោះការបង្កើតសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់លើរាល់សេវាកម្មទាំងអស់ ទាំងសេវាសុរិយោដី និងពន្ធដារ ឆ្លើយតបតាមតម្រូវការជាក់ស្ដែង ដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរមកដល់ទីតាំង និងអាចទទួលបានសេវាគ្រប់ពេលវេលានិងគ្រប់ទីកន្លែងទាំងអស់ និងស្នើសុំឱ្យបង្កើតក្រុមការងារ E-administration, File sharingដោយមានឆន្ទៈធ្វើការរួមគ្នារវាងខាងសុរិយោដីនិងពន្ធដារ៕






