សម្តេចបវធិបតី ហ៊ុន ម៉ាណែត ទទួលជួបឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ


សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួប ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ បានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ល្ងាចថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។

JCA បានរួមចំណែកដើម្បីលើកកម្ពស់ការយោគយល់គ្នា និងពង្រឹងទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, និងការលើកកម្ពស់ការផ្លាស់ប្តូរទៅវិញទៅមកនៃវប្បធម៌, ការអប់រំ, និងកីឡា។