ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្ដីពី (ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ) រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ក.រ នៅសាលប្រជុំសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈថ្នាក់ខេត្ត មន្ទីរ អង្គភាពជំនាញ និងមន្ត្រីរាជការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តចំនួន ៥ រួមមាន ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបចំនួនប្រមាណ ២០០នាក់។