ឯកឧត្តមបណ្ឌិត គុណ ញឹម នាំយកអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភ​ដល់កងទ័ពកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន​ ខេត្តព្រះវិហារ


ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ និងកងទ័ព ដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន ខេត្តព្រះវិហារ។

នាឱកាសនោះឯកឧត្តមបណ្ឌិត គុណ ញឹម បានពាំនាំការផ្ដាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារព្រំដែន និងកងទ័ពទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចដ៏ឧដុង្គឧត្តម ការពារបូរណភាពទឹកដី និងត្រៀមអនុវត្តបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ការចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនកងកម្លាំងជួរមុខនាពេលនេះ គឺជាសកម្មភាព ក្នុងការផ្សារភ្ជាប់សមរភូមិក្រោយជាមួយសមរភូមិមុខ និងការចូលរួមលើកកម្ពស់ខឿនការពារជាតិឱ្យកាន់តែរឹងមាំ និងជាកាយវិការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងទ័ព ដែលកំពុងឈរជើងការពារជាតិ និងមាតុភូមិ ដោយភាពអង់អាចក្លាហានប្រកបដោយឧត្តមគតិស្នេហាជាតិ និងស្នេហាប្រជាជនក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងបញ្ហា ។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បាននាំយកនូវអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភ​ជូនអង្គភាពកងកម្លាំងខាងលើ ដែលមានគ្រឿងឧបភោគ/បរិភោគ និងថវិកាដូចខាងក្រោម៖

ទី១៖ គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ រួមមាន៖ សំបកបាវ ៣០តោន, អង្ករ ៣តោន, ត្រីខ ១០ កេស, មីជាតិ ២០ កេសធំ(១២០កេសតូច), ទឹកស៊ីអ៉ីវ ៣០ យួរ (៣៦០ដប), ស្ករស ៣តោន, ទឹកត្រី ៣០យួរ (៣៦០ដប), ខ្ទឹមស ២ ការ៉ុង, ត្រីងៀត ២០០ គីឡូក្រាម, ទឹកដោះគោខាប់ខ្មែរ ១០ កេស, ភេសជ្ជៈបាកាស ១០០ កេស, ទឹកសុទ្ធ៥០ កេស និង ថវិកាមួយចំនួន ។

ទី២៖ វរសេនាតូចអន្ដរាគមន៍លេខ ៣៨២ នៃកងពលតូចអន្ដរាគមន៍លេខ ៨រួមមាន៖ អាយកូម ២០០ គ្រឿង, អង្ករ ៣ តោន, ត្រីខ ១០ កេស, មីជាតិ២០ កេសធំ (១២០កេសតូច) , ទឹកស៊ីអ៊ីវ ៣០ យួរ (៣៦០ដប) , ស្ករស ៣ តោន, ទឹកត្រី ៣០ យួរ (៣៦០ដប), ខ្ទឹមស ២ ការ៉ុង, ត្រីងៀត ២០០ គីឡូក្រាម, ទឹកដោះគោខាប់ខ្មែរ ១០ កេស, ភេសជ្ជៈបាកាស ១០០ កេស, ទឹកសុទ្ធ ៥០ កេស និងថវិកាមួយចំនួន ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ កន្លងទៅឯកឧត្តមបណ្ឌិត គុណ ញឹម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន បានចុះសួរសុខទុក្ខនិងនាំយកអំណោយទៅចែកជូនកងទ័ព នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ និងកងទ័ពជួរមុខឈរជើងនៅតាមបណ្ដោយព្រំដែន ចំនួន ៨អង្គភាព ព្រមទាំងបានចុះទៅទស្សនកិច្ចប្រាសាទតាមាន់និងប្រាសាទតាក្របី ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងរបស់កម្ពុជាដែលឈរជើងប្រចាំការផ្ទាល់នៅប្រាសាទទាំងពីរនេះផងដែរ៕