ឯកឧត្តម សុខ សូកេន អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារដោះស្រាយបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារ ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ


ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារដោះស្រាយបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារ ដើម្បីពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងជំរុញការងារដោះស្រាយបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារ ដែលមានភាពប្រទាក់ក្រឡាជាមួយអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្តឹងនៃក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តព៤ជ៤ ឱ្យមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួងអធិការកិច្ច៕