ទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃអង្គារ៏ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិកាក្រសួងធនធានទឹកនិងឧតុនិយម និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រជុំពិភាគ្សាស្តីពីមជ្ឍមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកនិងឧតុនិយម ជាមួយប្រតិភូ តំណាងក្រសួងប្រៃសណីយ៍និងទូរគមគមន៏ដើម្បីសហការណ៏លើការគ្រប់គ្រងសន្តិសុខទិន្នន័យធនធានទឹក និងឧតុនិយមជាតិ ចៀសវាងបាត់បង់ដោយប្រការណាមួយ ជាពិសេសក្នុងគោលបំណងទុកដាក់ថែរក្សាទិន្នន័យជាតិដើម្បីសុវត្ថភាពប្រកបដោយឧត្តមភាពជាតិទាំងមូល។