ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃសៅរ៍ អាទិត្យ ចន្ទ ទី១៤ ១៥ ១៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនកងទ័ពជួរមុខអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១។
ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខកងទ័ពជួរមុខនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានប្រគល់សម្ភារៈប្រើប្រាស់ ស្បៀង និងថវិកាជូនកងកម្លាំងត្រៀមប្រយុទ្ធ និងក្នុងមូលដ្ឋានសំខាន់ៗ ដទៃទៀតចំណុះតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងយោធភូមិភាគទី១ ក្នុងស្ថានការណ៍ប្រឈមមុខព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានពាំនាំនូវបណ្ដាំសាកសួរសុខទុក្ខពីសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ដែលកំពុងឈរជើងយ៉ាងរឹងមាំត្រៀមខ្លួនជាស្រច ជាកម្លាំងអន្តរាគមន៍បម្រើឱ្យកិច្ចការ ការពារបូរណភាពទឹកដី និងបន្តកសាងអង្គភាពរឹងមាំគ្រប់ផ្នែក និងគ្រប់ពេលវេលា ដែលជាយុទ្ធសាស្ត្រក៏ដូចជាកាតព្វកិច្ចការពារជាតិមាតុភមិកម្ពុជារបស់យើងទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់បន្ថែមថា កម្ពុជា មិនមែនជាប្រទេសឈ្លានពានគេ មិនមែនជាប្រទេសសន្សំរឿង មិនមែនជាប្រទេសមានប្រវត្តិយករបស់គេ ឬចង់បានរបស់គេទេ តែឈ្លានពានយើង ចង់បានរបស់យើង គេធ្លាប់យករបស់យើង ដូចនេះយើងមានភារកិច្ចការពារជាតិនិងទឹកដី ហើយម៉ោងនេះ យោធាចេញការពារនៅតាមតំបន់ព្រំដែន នៅលើសមរភូមិជួរមុខ តែបើមានការចាំបាច់ យើងខ្ញុំជាប្រជាជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ក៏ស្ម័គ្រស្មោះ ចូលរួមជាមួយគ្នាដែរ គឺស្ម័គ្របំរើការពារទឹកដី ដែលនេះជាទឹកចិត្តនិងឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយសូមជឿជាក់លើ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន។
ក្នុងនោះអំណោយរួមមាន៖ ទឹកសុទ្ធ ហាយ ធិច (Hi-Tech) ដបធំ, ត្រីខ, បាយក្តាំងសាច់ផាត់, អាវរងារ, មី, សាច់ក្រក, ត្រីងៀត, ភេសជ្ជៈប៉ូវកម្លាំង និងថវិកាដល់អង្គភាព និងផ្ទាល់ដៃមួយចំនួនទៀត ដែលជាអំណោយ ចូលរួមរបស់សប្បុរសជន រួមមាន៖ លោកជា យូឈាង និងភរិយា ព្រមទាំងក្រុមគ្រួសារ, SMB group, Mr. Edbert cristianto, Mr. Even Felregie, Mr. Sangvath sella, INCA construction, Mega group, Mr. Johan sanjaya, Mr. Robet, Mr. ibe Brahim, Mr. Jansen tiawan, HARITO group, Mr. Ferdian៕