ឯកឧត្ដម សុខ សូកេន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមពិធីបុណ្យសព អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី ដែលត្រូវជាម្តាយបង្កើត របស់ លោកជំទាវ ឃួន មុំ ទីប្រឹក្សាក្រសួង


រាជធានីភ្នំពេញ, រសៀល ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចូលរួមពិធីបុណ្យសព អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី ដែលត្រូវជាម្តាយបង្កើត របស់ លោកជំទាវ ឃួន មុំ ទីប្រឹក្សាក្រសួងអធិការកិច្ចដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:១៨នាទីព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារទាំងមូល និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកា ង៉ូន ស៊ូហ្វី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕