(ក្រុងព្រៃវែង)៖ ព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រៃវែង នៅសាលប្រជុំតូចរដ្ឋបាលក្រុងព្រៃវែង ។
ក្នុងកិច្ចប្រជុំនេះផ្តោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម :
១/ ផ្សព្វផ្សាយផែនការ ការចាំទទួលបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ
២/ ស្ដីពី ការងាររៀបចំសម្អាតបរិស្ថានតាមគោលដៅសំខាន់ៗនៅក្នុងក្រុងព្រៃវែង
៣/ ស្ដីពី ការងាររៀបចំការងារសណ្តាប់ធ្នាប់នៅក្នុងក្រុងព្រៃវែង
៤/ ស្តីពី ការបែងចែកផែនការសម្អាតបរិស្ថាន ដល់រដ្ឋបាលសង្កាត់ទាំងបួន ក្នុងក្រុងព្រៃវែង
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកអភិបាលក្រុង បានសំណូមពរដល់បងប្អូនក្រុមការងារទាំងអស់ ចូលរួមសហការ ឱ្យបានល្អប្រសើរ ព្រោះជាកិត្តិយស និងជាមុខមាត់របស់ក្រុងព្រៃវែង។
ដោយមានការអញ្ជើញចូលពី លោក លោកស្រី អភិបាលរងក្រុង លោកនាយក លោកនាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង លោកចៅសង្កាត់ទាំងបួន កងកម្លាំងទាំងបី ប៉ុស្តិ៍សង្កាត់ទាំងបួន លោក លោកស្រី មេភូមិ អនុភូមិ គ្រប់ភូមិ និងសមាសភាពពាកព័ន្ធ។
















