រាជរដ្ឋាភិបាល សម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជា ជា«ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រសិទ្ធនាមស្ពានទី២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ជា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។ នេះបេីយោងតាមលិខិតផ្លូវការរបស់ទីស្តីការគណរដ្ឋមន្ត្រី

សូមបញ្ជាក់ដែរថា ស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហេីយបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ៕