សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៌ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥


នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៌ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥នេះក៍មានការអញ្ជើញចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវជាអ្នកតំណាងរាស្រ្តចំនួន៦៧រូប។
របៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥រួមមាន ចំនួន៦ គឺ ៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥។
២- របាយការណ៌ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៥។
៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។
៤- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។
៥- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍និងគំនូឧស្សាហកម្មដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខនស/រកម/០១០៣/00៥ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។
៦-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋប្រជាមានិតចិន៕