សម្តេចភក្តី សាយ ឈុំ អនុញ្ញាតអោយ ឯកឧត្តម អឺមេណេហ្សុីលដូ គុប៉ា ឡូប៉េស ចូលជួបសម្តែងការគួរសម និងជម្រាបលា


នៅព្រឹកថ្ងៃពុធ ១៥រោជ ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម អឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលា នៅវិមាន៧ មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ។