គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង រៀបចំធ្វើពិធីមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា


គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ រៀបចំធ្វើពិធីមីទ្ទីងអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា សិស្ស និសិ្សត យុវជន ចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កិច្ចចាប់ផ្តើមនៃអង្គមីទ្ទីងឯកឧត្តម សុខ លូ បានឡើងអានសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ទាប់មកបង្ហាញ ចំណាប់អារម្មណ៍របស់តំណាងអង្គមីទ្ទីងដោយយុវជន នៃគណៈកម្មាធិការ គ.២៧៨ និងតំណាងអង្គមីទ្ទីងជូនកន្ត្រកផ្កាគណៈអធិបតី ក្នុងនោះមានស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង តំណាងគណៈកម្មាធិការគណបក្សមូលដ្ឋានសាលាខេត្ត តំណាងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត តំណាងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត តំណាងគណៈអីម៉ាំង (ខ្មែរឥស្លាម) តំណាងគ្រិស្តបរិស័ទខ្មែរ តំណាងយុវជន យុវនារី តំណាងគណៈកម្មាធិការគណបក្សក្រុងបាត់ដំបង។

លោក លោកស្រី គណៈអធិបតី លោក លោកស្រី សិស្សានុសិស្ស យុវជនបានបង្ហោះប៉េងប៉ោងក្នុងកិច្ចបញ្ចប់នៃកម្មវិធី៕