អភិបាលក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្តីពី«ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុក និងអាស៊ាន » ដល់សិស្សានុសិស្សថ្នាក់ទី១២


នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារសិក្ខាសាលា និងជាអនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្តីពី«ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុក និងអាស៊ាន » ដល់សិស្សានុសិស្សថ្នាក់ទី១២ ក្រោមការឧបត្ដម្ភដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី នៅវិទ្យាល័យហ៊ុនសែនកំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

មានការចូលរួមពីលោក អនុប្រធានក្រុមការងារសិក្ខាសាលា
លោកស្រីអនុប្រធានក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង លោក លោកស្រីសមាជិកក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង លោកនាយក សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនកំពង់លាវ វិទ្យាល័យចម្រើនវិជ្ជាផងដែរ។