ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ អញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងភើត្ស ប្រទេសអូស្ត្រាលី


(រាជធានីភ្នំពេញ)÷ នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈ ZOOM , ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រួមជាមួយឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ប្រធានគណៈកម្មាធិការគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តមបណ្ឌិត ខាន់ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារតំបន់៨ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ទីក្រុងភើត្ស ប្រទេសអូស្ត្រាលី ព្រមទាំងមានការចូលរួមពីសមាជិក សមាជិក គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងភើត្ស ប្រទេសអូស្ត្រាលី ជាច្រើននាក់ផងដែរ ។