លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងឯកឧត្តម ជា សុមេធី និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីជយតុរូបសំណាកសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម


ខេត្តព្រៃវែង៖ រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវឧកញ៉ាសិរីករុណាបទុមរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន វត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា រួមជាមួយ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន អញ្ជើញជាអធិបតី និង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមក្នុងពិធីជយតុរូបសំណាកសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៅបរិវេណសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលប្រព្រឹត្តទៅនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

បន្ទាប់ពីចប់ពិធីជយតុរូបសំណាក និមន្តព្រះសង្ឃ ប្រោះព្រំសាលពិព័រណ៍កម្រងរូបភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន នៅភូមិគ្រឹះសម្តេច និងលោកជំទាវ ស្ថិតនៅក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។