ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យដំណើការសាងសង់ផ្ទះជូនគណៈយុទ្ធមិត្ត ដែលជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេចតេជោ


នៅថ្ងៃ​អង្គារ​ទី០១​ ខែកក្កដា​ ឆ្នាំ​២០២៥​នេះ​ លោក​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ ព្រមទាំងមន្ទីរ/អង្គភាព​ និងអាជ្ញាធរពាក់ព័ន្ធ​ បានអញ្ជើញអម​ដំណើរ​ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ស.អ.ក អញ្ជើញចុះពិនិត្យដំណើការសាងសង់ផ្ទះជូនគណៈយុទ្ធមិត្ត ដែលជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​ របស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ស.អ.ក បានផ្ដល់ជូនកាលពីពេលថ្មីៗកន្លងមកនេះ​ ស្ថិត​ក្នុង​ស្រុក​ចន្ទ្រា​ ស្រុក​កំពង់រោទិ៍​ និង​ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​៕